ចក្ខុវិស័យ
សង្ខេបនៃចក្ខុវិស័យ គោលដៅ និងទិសដៅ
ដំណាក់កាល
ការកសាងមូលដ្ឋានគ្រឹះ និង ការចាប់យកឌីជីថល
សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និង រឹង ក៏ដូចជាការតភ្ជាប់ និង ការរៀបចំ និង ការបង្កើតនូវប្រព័ន្ធអេកូឡូស៊ី តាំងពីក្របខណ្ឌស្ថាប័ន ក្របខណ្ឌច្បាប់ ធនធានមនុស្ស រហូតដល់សុវត្ថិភាព និង សន្តិសុខ។
ការចាប់យក និង ការធ្វើបរិវត្តកម្មឌីជីថល
សំដៅកសាង និង អភិវឌ្ឍសមត្ថភាពរបស់តួអង្គសំខាន់ៗ នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និង សង្គម ឱ្យកាន់តែប្រសើរឡើង តាមរយៈ បទពិសោធនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ការបន្តអភិវឌ្ឍធនធានមនុស្ស, ការពង្រឹងការស្រាវជ្រាវ និង អភិវឌ្ឍន៍ និង នវានុវត្តន៍, ការបន្តធ្វើទំនើបកម្មប្រព័ន្ធរដ្ឋ និង សេវា សាធារណៈ, និង ការពង្រឹង និង ការពង្រីកកិច្ចសហប្រតិបត្តិការទាំងនៅក្នុងប្រទេស តំបន់ និង សកល។
ការធ្វើបរិវត្តកម្មឌីជីថល
សំដៅពន្លឿនការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ឆ្ពោះទៅរកសេដ្ឋកិច្ច និង សង្គមឌីជីថលដ៏រស់រវើក ដោយសារមានមូលដ្ឋានគ្រឹះរឹងមាំ, ធនធានមនុស្សដែលកាន់តែមានសមត្ថភាព, បរិយាកាសប្រព័ន្ធអេកូឡូស៊ីដែលកាន់តែអំណោយផល, និង សង្គមឌីជីថលដែលមានការចូលរួម និង ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់ ។

សូចនាករគន្លឹះ
ចំនួនសេវាសាធារណៈថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
១៤.៤១១ សេវាសាធារណៈ
(២០២៦)
ចំនួនប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់ប្រាក់តាមប្រព័ន្ធបាគង
១.៣ ពាន់លានប្រតិបត្តិការ
(២០២៥)
ប្រភព៖ ធនាគារជាតិនៃកម្ពុជា